ថ្ងៃទី២៧ ខែមីនា ចិន និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងពាណិជ្ជកម្មរយ:ពេល ២៥ឆ្នាំ។
តាំងពីអាមេរិក បានដាក់ទណ្ឌកម្មអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ មក ធ្វើឱ្យប៉ះពាល់ដល់ការនាំប្រេងចេញ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។ ក្រោមសំពាធនេះ មានតែចិន១គត់ ជាក្តីសង្ឃឹមក្នុងការបន្តដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
ចុះចិនវិញ តើបានចំណេញអ្វី ពីការចុះកិច្ចព្រមព្រៀងនេះ?
ចិន មិនដែលរកស៊ីខាតដើមនោះទេ បើមិនចំណេញភ្លាម ក៏ចំណេញពេលអនាគតដែរ។ លើកនេះ ចិនចំណេញទាំងលុយ និងការទូត។
ចិនត្រូវការប្រេងចាំបាច់ ដើម្បីចិញ្ចឹមកំនើនសេដ្ឋកិច្ចខ្លួន ហើយចិនបានបញ្ជារទិញប្រេង សឹងតែគ្រប់ប្រទេសនៅមជ្ឈឹមបូព៌ា។ ដូច្នេះលើកនេះ ធ្វើឱ្យចិនមានប្រភពប្រេងប្រាកដប្រជា ក្នុងតម្លៃថោក បរិមាណគ្មានកំណត់ និងក្លាយជាអតិថិជនអទិភាពរបស់អ៊ីរ៉ង់ទៀត។
ប្រភពក្រៅផ្លូវការបានឱ្យដឹងថា ចិនបានបោះទុនវិនិយោគ ទឹកប្រាក់ជាង ៤០ម៉ីនលានដុល្លារ លើគម្រោងជាច្រើននៅអ៊ីរ៉ង រួមទាំងគ្រោងពង្រាយកម្លាំងទ័ពនៅលើទឹកដីនេះទៀតផង។ ជាថ្នូរ អ៊ីរ៉ង់យល់ព្រមលក់ប្រេងក្នុងតម្លៃថោកជាងប្រទេសដ៏ទៃ ទៅឱ្យចិន។
No comments:
Post a Comment