ផ្លែក្រូចឃ្វិច


ក្រូចឃ្វិចមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ ដូចនេះបើអ្នកចង់បានសុខភាពល្អ អ្នកគួរតែបរិភោគក្រូចឃ្វិច នោះវានឹងអាចធ្វើឱ្យអ្នកមានសុខភាពរឹងមាំ។ តើក្រូចឃ្វិចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកនោះ? បន្ទោរបង់ នៅពេលដែលអ្នកទល់លាមក ឬពិបាកបត់ជើងធំ អ្នកអាចបរិភោគវាបាន ព្រោះនៅក្នុងនោះមានសារធាតុសរសៃដែលអាចធ្វើឱ្យអ្នកងាយស្រួលក្នុងការបត់ជើង។

បញ្ចុះកាឡូរី៖ នៅក្នុងក្រូចឃ្វិចមានជាតិសរសៃច្រើនដែលល្អចំពោះការដំណើរការនៃពោះវៀន និងក្រពះអ្នកណាស់ ជាងនេះទៅទៀត វាអាចជួយបញ្ចុះកាឡូរីដែលមានក្នុងរាងកាយអ្នក ឱ្យទាបទៀតផង ដោយមិនមានផ្ទុកកាឡូរីច្រើនដែលអាចបណ្តាលឱ្យមានជំងឺផ្សេងៗឡើយ។

សម្រស់ស្អាត៖ នៅពេលដែលអ្នកបរិភោគក្រូចឃ្វិច វានឹងជួយឱ្យស្បែកអ្នកមានសំណើម និងអាចធ្វើឱ្យស្នាមអ៊ុចខ្មៅដែលមានលើស្បែកអ្នកប្រែទៅជាពណ៌រាងរាក់ជាងមុន ព្រោះនៅក្នុងក្រូចនោះមានវីតាមីន C ជាច្រើន។

កាត់បន្ថយសម្ពាធអារម្មណ៍៖ នៅពេលដែលអ្នកធ្វើការនឿយហត់ ឬមានអារម្មណ៍ហត់ អ្នកអាចបរិភោគវាបាន នោះវានឹងជួយអ្នកឱ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារតែនៅក្នុងនោះវាមានជាតិជូរខ្ពស់។

ការពារសរសៃឈាមអ្នក៖ នៅពេលដែលអ្នកចង់ឱ្យសរសៃឈាមអ្នកមានសុខភាពល្អ ហើយដំណើរការបានល្អ អ្នកគួរតែបរិភោគក្រូចឃ្វិច ព្រោះវាអាចជួយបញ្ចុះសម្ពាធឈាមអ្នក ធ្វើឱ្យសរសៃឈាមអ្នកមិនកករឹង ថែមទាំងមិនមានកាឡូរីនៅក្នុងសរសៃឈាមអ្នកទៀតផង។

ការពារជំងឺមហារីក៖ អ្នកអាចមួយថ្ងៃបរិភោគក្រូចឃ្វិចមួយផ្លែបាន នោះវានឹងជួយអ្នកឱ្យចៀសផុត ពីជំងឺមហារីកបំពង់ក និងក្រពះ ថែមទាំងអាចបំបាត់ក្អកទៀតផង៕

ប្រភព៖ health.com.kh
TVERTOV
TVERTOV Web Developer

No comments:

Post a Comment