សាច់មាន់ ជាប្រភេទអាហារម្យ៉ាងដែលមានរសជាតិឆ្ងាញ់ និងមានលក់ស្ទើរគ្រប់ទីកន្លែងនៅបណ្តោលផ្សារតូចធំនានា។ អ្នកអាចយកសាច់មាន់ទៅចម្អិធ្វើជាអាហារបានជាច្រើនមុខទៅតាម ចំណងចំណូលចិត្ត។ មានមុខម្ហូបជាច្រើនដែលអ្នកអាចយកសាច់មាន់មកធ្វើបាន ប៉ុន្តែថ្ងៃនេះ មង្គលការ សូមបង្ហាញមុខម្ហូបម្យ៉ាងទៀត ដែលមានឈ្មោះថា ស្ងោរមាន់ស្រុក។
+ គ្រឿងផ្សំ
- សាច់មាន់ ៦០០ក្រាម (កាប់ជាដុំៗ)
- ប៉េងប៉ោះ ៦ផ្លែ (ពុះជាពីរ)
- ខ្ទឹមក្រហម ៤កំពឹស (ហាន់ជាបន្ទះ)
- គល់ស្លឹកគ្រៃ ២ដើម (កាច់ជាកង់ប្រហែលពាក់កណ្តាល ១ថ្នាំងដៃ)
- រំដេង ៦ចំណិត (ហាន់ជាបន្ទះ)
- ជីរណា ២ដើម (កាត់ជាកង់)
- ស្លឹកក្រូចសើច ៥សន្លឹក
- ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ
- ម្ទេស ៣-៤ផ្លែ (បំពង)
- ដុំស៊ុបខ្នរ ២ដុំ
- ទឹកត្រី ១ស្លាបព្រាបាយ
+ វិធីធ្វើ
១. ជាដំបូងអ្នកត្រូវដាក់ឆ្នាំងដាំទឹកឲ្យពុះសិន រួមជាមួយនឹងដុំស៊ុបខ្នរផង។ ពេលទឹកពុះហើយដាក់សាច់ចូល រង់ចាំឲ្យទឹកពុះម្តងទៀតនឹងរំងាស់ប្រហែល ១៥-២០ នាទីដើម្បើឲ្យសាច់ផុយ។ បើសិនជាមានពពុះត្រូវដួសចេញ ហើយបើទឹករីងអាចថែមទឹកបាន។
២. បន្ទាប់ពីរំងាស់រួចហើយ ត្រូវដាក់ខ្ទឹមក្រហម រំដេង គល់ស្លឹកគ្រៃ និងទឹកត្រីឲ្យមានជាតិប្រៃបន្តិច។
៣. ចាំឲ្យទឹកពុះម្តងទៀតដាក់ ប៉េងប៉ោះហើយឲ្យប៉េងប៉ោះរៀងឆ្អិនបន្តិចដាក់ចុះពីចង្ក្រាន។ ពេលដាក់ចុះពីចង្ក្រានហើយត្រូវដាក់ ស្លឹកក្រូចសើច ទឹកក្រូចឆ្មា ម្ទេស និងជីរណា។ ត្រូវដាក់គ្រឿងយ៉ាងណាឲ្យមានរសជាតិ ជូរ ប្រៃ និងហិរតិចៗ៕
ប្រភព៖ PhnomPenhrecipe
No comments:
Post a Comment