ចិន រកស៊ីមិនដែលខាត

ថ្ងៃទី២៧ ខែមីនា ចិន និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងពាណិជ្ជកម្មរយ:ពេល ២៥ឆ្នាំ។



តាំងពីអាមេរិក បានដាក់ទណ្ឌកម្មអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ មក ធ្វើឱ្យប៉ះពាល់ដល់ការនាំប្រេងចេញ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។ ក្រោមសំពាធនេះ មានតែចិន១គត់ ជាក្តីសង្ឃឹមក្នុងការបន្តដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។

ចុះចិនវិញ តើបានចំណេញអ្វី ពីការចុះកិច្ចព្រមព្រៀងនេះ? 

ចិន មិនដែលរកស៊ីខាតដើមនោះទេ បើមិនចំណេញភ្លាម ក៏ចំណេញពេលអនាគតដែរ។ លើកនេះ ចិនចំណេញទាំងលុយ និងការទូត។ 



ចិនត្រូវការប្រេងចាំបាច់ ដើម្បីចិញ្ចឹមកំនើនសេដ្ឋកិច្ចខ្លួន ហើយចិនបានបញ្ជារទិញប្រេង សឹងតែគ្រប់ប្រទេសនៅមជ្ឈឹមបូព៌ា។ ដូច្នេះលើកនេះ ធ្វើឱ្យចិនមានប្រភពប្រេងប្រាកដប្រជា ក្នុងតម្លៃថោក បរិមាណគ្មានកំណត់ និងក្លាយជាអតិថិជនអទិភាពរបស់អ៊ីរ៉ង់ទៀត។



ប្រភពក្រៅផ្លូវការបានឱ្យដឹងថា ចិនបានបោះទុនវិនិយោគ ទឹកប្រាក់ជាង ៤០ម៉ីនលានដុល្លារ លើគម្រោងជាច្រើននៅអ៊ីរ៉ង រួមទាំងគ្រោងពង្រាយកម្លាំងទ័ពនៅលើទឹកដីនេះទៀតផង។ ជាថ្នូរ អ៊ីរ៉ង់យល់ព្រមលក់ប្រេងក្នុងតម្លៃថោកជាងប្រទេសដ៏ទៃ ទៅឱ្យចិន។ 


ប្រភព៖ Khmer Daily

គ្រោះថ្នាក់នៃការបែងចែកសណ្ដាប់ធ្នាប់ពិភពលោកជា២ រវាងអាមេរិក និងចិន

ក្រោយជំនួបរវាងអាមេរិក និងចិន នៅអាឡាស្កា បានក្លាយជាឈុតឆាក នៃការឈានទៅរកការបែងចែកសណ្តាប់ធ្នាប់ពិភពលោកជា២។



ផលប៉ះពាល់មួយចំនួនបានកើតមានរួចទៅហើយ ដូចជាក្នុងវិស័យសង្គ្រាមបច្ចេកវិទ្យា ការរឹតត្បិតនៃសេរីភាពលើជម្រើសទីផ្សារ និងជម្រើសនៃការអភិវឌ្ឍនិងការរើសអើងនានា ដែលកើតចេញពីការបែងចែកភូមិសាស្ត្រនយោបាយ។ 

ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនេះ បើប្រទេសណាគ្រប់គ្រងបានល្អ នឹងទទួលបានប្រយោជន៍ច្រើន តែបើគ្រប់គ្រងមិនបានល្អ អាចនឹងគ្រោះថ្នាក់ ឬក្លាយជាផ្ទាំងស៊ីប នៃការវាយប្រហារនយោបាយឥតឈប់ឈរ។ 

ការរំខាន និងផលប៉ះពាល់គឺកាន់តែធ្ងន់ធ្ងរ ជាពិសេសសម្រាប់ប្រទេសដូចជាកម្ពុជា ដែលត្រូវបានគេចោទថាជារដ្ឋចំណុះរបស់ចិន។ មានហានិភ័យផងដែរ នូវលទ្ធភាពនៃការកើតឡើងនៃសង្គ្រាម ដោយតួអង្គតំណាង តួយ៉ាងដូចជាសង្រ្គាមវៀតណាម និងសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលបានអូសបន្លាយជាង៣០ឆ្នាំ។

ការដាក់ទណ្ឌកម្ម គឺជាអាវុធការទូត និងសេដ្ឋកិច្ច ដែលកំពុងពេញនិយមបំផុតនៅក្នុងពិភពលោក ដែលបែងចែកជា២ នេះ។

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

រមណីយដ្ឋានជ្រោះផ្អោក

ភ្នំពេញ៖ បច្ចុប្បន្ននេះមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅរមណីយដ្ឋានជ្រោះផ្អោកជាហូរហែ មិនថាថ្ងៃឈប់ សម្រាកពីការងារ ឬក៏បុណ្យទានផ្សេងៗ ដោយសារតែរមណីដ្ឋានមួយនេះ ជាកន្លែងដែលមានធម្មជាតិស្រស់បំព្រង មានកន្លែងងូតទឹក ហើយមានស្ពានដែក សម្រាប់ឱ្យភ្ញៀវទេសចរ ឈរថតទេសភាព ឬ មើលទេសភាពនៅពីលើនោះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងព័ត៌មាន។


លោក ឆូក ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងថា បច្ចុប្បន្ននេះមានភ្ញៀវទេសចរ មកលេងកម្សាន្តជាហូរហែ មិនថាថ្ងៃឈប់ សម្រាកពីការងារ ឬក៏បុណ្យទានផ្សេងៗ ដោយសារតែរមណីដ្ឋានជ្រោះផ្អោកមួយនេះ ជាកន្លែងដែលមានធម្មជាតិស្រស់បំព្រង មានកន្លែងងូតទឹក ហើយមានស្ពានដែក សម្រាប់ឱ្យភ្ញៀវទេសចរ ឈរថតទេសភាព ឬ មើលទេសភាពនៅពីលើនោះ។


លោកបន្ថែមថា ទីនោះវាពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងមាន កន្លែងសម្រាប់ឱ្យក្មេងលេង ដូចជា ផ្ទះពោង កន្លែងជិះសេះ និងល្បែងលេងកម្សាន្ត ជាច្រើនទៀត ពិសេសក៏មានកន្លែងរក្សាយានជំនិះ របស់ភ្ញៀវទេសចរបានស្រួលផងដែរ។
លោកបានបន្តថា ភាគច្រើនភ្ញៀវទេសចរចូលចិត្តមកលេងកម្សាន្តនៅទីនេះ ចាប់ពីខែ សីហា ដល់ខែតុលា ព្រោះនៅខែនេះ មានទឹកច្រើនសម្រាប់បងប្អូនងូតលេងកម្សាន្ត។


លោក ឆូក ប៊ុនថន បានប្រាប់ឲ្យដឹងទៀតថា រមណីយដ្ឋានជ្រោះផ្អោកហ្នឹង បើសិនជាខែភ្លៀងខ្លាំងវាមានទឹកធ្លាក់ ទឹកជ្រោះ វាអាស្រ័យទៅលើភ្លៀង បើមានភ្លៀងច្រើនគឺវាធ្លាក់ខ្លាំង ហើយមួយទៀតគឺនៅ ទីនោះមានត្បូង ដែលបងប្អូនប្រជាពលរដ្ឋយើងយកមកច្នៃលក់ ហើយក៏មានកន្លែងលក់ ម្ហូបអាហារនៅទីនោះ ដូចជា បាញ់ឆែវ និង មានម្ហូបកម្មង់ផ្សេងៗជាច្រើនទៀត សម្រាប់បម្រើដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទីនេះទៀតផង។


លោកបានបន្តថា រមណីយដ្ឋានជ្រោះផ្អោក ក្រៅពីមានសេវាកម្មលក់ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើនហើយ គឺថែមទាំងមានលក់វត្ថុអនុស្សាវរីយ៍ ដូចជាត្បូងជាច្រើន ផងដែរ ដោយត្បូងនោះរកដោយប្រជាជនដែលរស់នៅទីនោះផ្ទាល់តែម្តង។


គួរឲ្យដឹងផងដែរថា រមណីយដ្ឋានទឹកជ្រោះផ្អោក គឺជារមណីយដ្ឋានធម្មជាតិបែបកែឆ្នៃ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ចម្ងាយប្រមាណជា៤៧គីឡូម៉ែត្រពីទីរួមខេត្តតាកែវ៕

ប្រភព៖ Champeynews

អាហារដែលល្អបំផុតសម្រាប់សុខភាពលំពែង

លំពែង គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធរំលាយអាហាររបស់យើង។ វាមិនត្រឹមតែធ្វើការចាត់ចែង និងបន្សាបចំណីអាហារមានជាតិអាស៊ីតដែលទទួលបានពីក្រពះប៉ុណ្ណោះទេ ប៉ុន្តែអង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតសម្រាប់សុខភាពរបស់លំពែង៖

១.រមៀត៖ ជាភ្នាក់ងារប្រឆាំងនឹងការរលាក ព្រមទាំងជួយកាត់បន្ថយការឈឺចាប់ផងដែរ។ លើសពីនេះទៅទៀត រមៀតជួយពន្លឿនផលិតកម្មអាំងស៊ុយលីននៅក្នុងលំពែងដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់ជំងឺទឹកនោមផ្អែម។


២.ខ្ទឹមស៖ ខ្ទឹមស គឺជាថ្នាំ​អង់ទីប៊ីយ៉ូទីក ឬថ្នាំផ្សះបែបធម្មជាតិ។ ខ្ទឹមសអាចប្រើបន្ថែមពីលើអាហារផ្សេងជាច្រើន ឬលាយជាមួយទឹកឃ្មុំ ខ្ទឹមបារាំង ទឹកដោះគោ -ល-។ ការទទួលទានខ្ទឹមសជួយបង្កើនប្រព័ន្ធភាពស៊ាំដោយការជួសជុលជាលិកានៃសរីរាង្គខាងក្នុងជាច្រើនរួមទាំងលំពែងផងដែរ។


៣.ស្ពៃខ្មៅ៖ មានផ្ទុកសម្បូរទៅដោយវីតាមីន B និងជាតិដែកដែលលំពែងត្រូវការចាំបាច់។ ជាតិដែកជួយទប់ស្កាត់ការពារការរលាក ខណៈដែលវីតាមីន B ផ្គត់ផ្គង់ចិញ្ចឹមលំពែង។ ការរួមផ្សំគ្នារវាងស្ពៃខ្មៅ និងខ្ទឹមបារាំង ឬខ្ទឹមស គឺកាន់តែប្រសើរសម្រាប់លំពែង។ ស្ពៃខ្មៅក៏មានផ្ទុកភ្នាក់ងារប្រយុទ្ធប្រឆាំងមហារីក MGDG (monogalactosyldiacylglycerol) ដែលអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកលំពែង។


៤.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវ និងបន្លែដទៃទៀតដូចជា ស្ពៃក្ដោប ផ្កាខាត់ណា ស្ពៃក្រញាញ់ គឺសុទ្ធតែជាបន្លែដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកនៅក្នុងលំពែង ព្រមទាំងរក្សាសរីរាង្គផ្សេងៗឲ្យជៀសឆ្ងាយពីជំងឺ និងបន្សាបជាតិពុលក្នុងរាងកាយផងដែរ។


៥.ទំពាំងបាយជូរក្រហម៖ ទំពាំងបាយជូរក្រហមមានផ្ទុក resveratrol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផងដែរ។ វាជួយកាត់បន្ថយការរលាកក្នុងលំពែង និងបំផ្លាញកោសិកាមហារីកនៃលំពែង។ អ្នកជំនាញណែនាំឲ្យទទួលទានផ្លែទំពាំងបាយជូរក្រហមមួយដងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាការទទួលទានស្រាក្រហមក៏ផ្ដល់អត្ថប្រយោជន៍ដូចគ្នានឹងផ្លែទំពាំងបាយជូរក្រហមស្រស់ដែរ ប៉ុន្តែការទទួលទានផ្លែទំពាំងបាយជូរក្រហមស្រស់តែម្ដង គឺល្អប្រសើរជាង។


៦.ដំឡូងផ្អែម ឬដំឡូវជ្វា៖ តើអ្នកជឿលើទ្រឹស្តីដេលថាប្រសិនបើអាហារណាមួយមានរូបរាងស្រដៀងនឹងសរីរាង្គក្នុងរាងកាយ វានឹងជួយចិញ្ចឹមសរីរាង្គនោះ? ដូចជាគ្រាប់វាល់ណឺតល្អសម្រាប់ខួរក្បាល  ឃិនឆាយសម្រាប់ឆ្អឹង ហើយប៉េងប៉ោះសម្រាប់បេះដូង។ ចំណែកឯដំឡូងផ្អែម គឺមានរូបរាង និងពណ៌ស្រដៀងលំពែង។ ទោះជាយ៉ាងណាក៏ដោយ ដំឡូងផ្អែមមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងដល់ទៅ ៥០ភាគរយ។ វាក៏ជួយរក្សាកម្រិតនៃជាតិស្ករក្នុងឈាមផងដែរដោយការបញ្ចេញជាតិស្ករបន្តិចម្តងៗទៅក្នុងចរន្តឈាម។


*** គន្លឹះបន្ថែមដើម្បីរក្សាបាននូវលំពែងដែលមានសុខភាពល្អ


– ជៀសវាងការទទួលទានជាតិអាល់កុល អាហារកែច្នៃគ្រប់ប្រភេទ និងភេសជ្ជៈមានផ្ទុកជាតិកាបូអ៊ីដ្រាត ក៏ព្រោះកាបូអ៊ីដ្រាតធ្វើការប្រឆាំងនឹងអាំងស៊ុយលីនដែលបញ្ចេញដោយលំពែង។
– ទទួលទានទឹកធម្មតាឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺផ្សេងៗពាក់ព័ន្ធនឹងលំពែងដូចជា ជំងឺរលាកលំពែងដែលកើតឡើងដោយសារកង្វះជាតិទឹកក្នុងរាងកាយ៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside

ស្ពៃជ្រក់

វិធីធ្វើស្ពៃជ្រក់
នេះ​គឺ​ជា​ម្ហូប​មួយ​មុខ​ដែល​មាន​ភាព​សាមញ្ញ ហើយ​ងាយ​ស្រួល​ធ្វើ​បំផុត​សម្រាប់​មេផ្ទះ​គ្រប់​រូប។ គ្រឿង​ផ្សំ​របស់​ម្ហូប​មួយ​មុ​នេះ​មិន​ត្រឹម​តែ​តិច​ប៉ុណ្ណោះ​ទេ រីឯ​ណា​ការ​ចំណាយ​ទៅ​លើ​វត្ថុ​ធាតុ​ដើម​ក៏​មាន​តម្លៃ​ថោក​ដែរ។


គ្រឿងផ្សំ:
ស្ពៃខៀវ1 គីឡូ
អំបិល1 ស្លាបព្រាបាយ
ទឹកសុទ្ធ1 លីត្រ
ស្ករស1 ស្លាបព្រាបាយ
ម្ទេសពីរបីគ្រាប់


វិធីធ្វើ:
១.លាងស្ពៃខៀវឲ្យស្អាត រួចហាន់​វាតូចៗ​ទៅតាម​ទំហំ​ដែល​អ្នក​ចង់​បាន​ហើយ​ដាក់​ហាល​ថ្ងៃ​ប្រហែល​ជា ២ ទៅ ៣ ម៉ោង​រហូត​ដល់​ស្លឹក​ស្ពៃ​ឡើង​ទន់។
២.ដាំទឹក បន្ទាប់មកចាក់អំបិល និងស្ករសចូល។ ទុក​វា​ឲ្យ​ត្រជាក់​ប្រហែល​ជា ៤៥ អង្សា​សេ។
៣.ដាក់ស្ពៃខៀវទៅក្នុងក្រឡហើយចាក់ទឹកអំបិលចូល។
៤.ចាក់ម្ទេសដែលហាន់រួចពីលើ បន្ទាប់​មក​គ្រប​គម្រប​ឲ្យ​ជិត និង​ដាក់​វា​ហាល​ថ្ងៃ​ប្រហែល​ជា ២ ថ្ងៃទាល់​តែ​ស្ពៃ​ខៀវ​ប្រែក្លាយ​ជា​ពណ៌​លឿង​ស្លេក​។
៥.ដើម្បីធ្វើឲ្យវាជូរបន្តិច អ្នក​ត្រូវ​ដាំ​ទឹក​ក្តៅ​ដោយ​បន្ថែម​អង្ករ​ខ្លះ​ចូល និង​ដាក់​ដាំ​វា​រហូត​ដល់​ទឹក​វា​រាងខាប់​។ ប៉ុន្តែ​បើ​ធ្វើ​ដូច​នេះ លោក​អ្នក​នឹង​ទទួល​បាន​រស​ជាតិ​ឆ្ងាញ់ តែ​អ្នក​មិន​អាច​ទុក​វា​ឲ្យ​លើស​ពី ៣ ថ្ងៃ​បាន​ទេ៕

ប្រភព៖ PhnomPenhrecipe

មុខងារ Chrome Extensions ជាច្រើនរកឃើញមានផ្ទុកមេរោគ

 កម្មវិធីបន្ថែមមុខងារ Chrome Extensions ជាច្រើនទៀតត្រូវបានរកឃើញថាមានផ្ទុកមេរោគ


កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Cato Networks បានរកឃើញកម្មវិធីបន្ថែមមុខងារ Chrome...


ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

យល់ដឹងខ្លះៗពី ថ្នាំជាតិដែក

ជាតិដែក ជាសារធាតុចម្បងក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រភេទគ្រាប់ឈាមក្រហមសម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់បុគ្គលម្នាក់ៗហើយវាត្រូវបានយកចូលក្នុងរាងកាយតាមរយៈរបបអាហារជាប្រចាំថ្ងៃ។ ដោយឡែកក្នុងលក្ខខណ្ឌ តម្រូវការជាតិដែកមានការកើនឡើងនោះទាមទារឲ្យមានការប្រើប្រាស់បន្ថែមនូវជាតិដែកក្រោមទម្រង់ជាឱសថបំប៉ន។



សកម្មភាពឱសថ

ជាតិដែក ជាសារធាតុរ៉ែចាំបាច់ម៉្យាងសម្រាប់ធ្វើការផលិតកោសិកាឈាមក្រហមក្នុងរាងកាយ។ នៅពេលរាងកាយមិនអាចទទួលបានជាតិដែកគ្រប់ចំនួននោះការផលិតកោសិកាឈាមក្រហមក៏មិនអាចប្រព្រឹត្តិទៅបានពេញលេញ ដែលលក្ខខណ្ឌនេះហៅថាកង្វះជាតិដែក ឬកង្វះឈាម។ ជាក់ស្ដែងការប្រើប្រាស់បន្ថែមនូវថ្នាំគ្រាប់ជាតិដែកគឺសម្រាប់ស្ថានភាពបុគ្គលដែល៖

• មានបញ្ហាហូរឈាម
• អ្នកជំងឺលាងឈាម
• ជំងឺក្រពះ ពោះវៀន
• អ្នកជំងឺខ្វះឈាម
• ស្រ្តីមានផ្ទៃពោះ ឬទារកដែលត្រូវការជាតិដែកបន្ថែម។

ក្រៅពីនេះ គ្រាប់ថ្នាំជាតិដែកក៏អាចណែនាំឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងទៀតទៅតាមស្ថានភាពជំងឺ និងការអនុញ្ញាតពីសំណាក់អ្នកជំនាញ។


គាំទ្រដោយ | Doctor’s Health

ប្រធានប៉ូលីសភូមា និងមេបញ្ជាការត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម

 ប្រធានប៉ូលីសភូមា និងមេបញ្ជាការការិយាល័យប្រតិបត្តិការពិសេស ត្រូវបានសហរដ្ឋអាមេរិកបានជ្រើសរើសដាក់ទណ្ឌកម្ម។

 


សហរដ្ឋអាមេរិកបានជ្រើសរើសដាក់ទណ្ឌកម្មលើ ប្រធានប៉ូលីសភូមា គឺលោក Than Hlaing និងមេបញ្ជាការការិយាល័យប្រតិបត្តិការពិសេសឧត្តមសេនីយ៍ឯក Aung Soe អនុលោមតាមបទបញ្ជារប្រតិបត្តិ (EO) ១៤០១៤ និងអង្គភាពចំនួនពីរទៀត គឺកងវរសេនាតូចទី៣៣ និង៧៧ (LIDS) ខណៈពេលដែលរបបយោធានៅតែបន្តការបង្ក្រាបយ៉ាងឃោរឃៅ ហើយបច្ចុប្បន្នបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ១៩៤នាក់។


សហភាពអ៊ឺរ៉ុប ក៏បានប្រកាសពីវិធានការណ៍ថ្មីៗនៅថ្ងៃនេះ ក្នុងការចំណាយលើរបបយោធាភូមា ដោយបង្កើតកម្មវិធីដាក់ទណ្ឌកម្មថ្មីរបស់គេ និងចាត់វិធានការថែមទៀតលើបុគ្គលភូមា ចំនួន១១នាក់ ដែលជាប់ទាក់ទងនឹងរដ្ឋប្រហារ និងអំពើហឹង្សា។


សហរដ្ឋអាមេរិកបន្តអំពាវនាវដល់របបយោធា ឱ្យដោះលែងអ្នកទាំងអស់ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើ សមាជិកសង្គមស៊ីវិល អ្នកសារព័ត៌មាន និងសហជីពកម្មករ ព្រមទាំងបញ្ឈប់ការសំលាប់ឃោរឃៅដោយកងកម្លាំងសន្តិសុខរបស់ខ្លួន ហើយប្រគល់អំណាចទៅរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

✍️ Sai
ប្រភព៖ US Department of State

ជ្រក់ផ្កាស្នោ

វិធីធ្វេីជ្រក់ផ្កាស្នោ


គ្រឿងផ្សំ
មានដូចជា ផ្កាស្នោ សណ្តែកបណ្តុះ
ម្ទេសប្លោកក្រហម តាសក់(ដាក់តាមចូលចិត្ត)
អំបិល ស្ករស ទឹកខ្មេះ ម្ស៉ៅស៊ុប មេីមខ្ទឹមស


វិធីធ្វេី៖
លាងផ្កាស្នោ សណ្តែកបណ្តុះ តាសក់ ទុកឲ្យស្រស់ទឹកចិតតាសក់ច្របល់ចូលគ្នាទុកមួយអន្លេី។
ដាក់ឆ្នាំងដាំទឹកល្មម លាងម្ទេសប្លោកឆ្កឹះគ្រាប់ចេញចិតជាចំណិតធំល្មម ពេលទឹកពុះបង់អំបិលចូលបន្តិចរួចចាក់ម្ទេសប្លោកចូល។ ស្រុស១នាទីកូរឲ្យសព្វរួចចាក់ដាក់កញ្ច្រែង។
ដាំទឹកល្មមទុកឲ្យពុះ បង់ស្ករ អំបិល ទឹកខ្មេះ ម៉ៅស៊ុបចូល ភ្លក្សជូរប្រៃផ្អែមតាមចូលចិត្ត បិទភ្លេីងទុកឲ្យត្រជាក់។

បកខ្ទឹមស៤ទៅ៥កំពឹស កិនឬចិញ្ច្រាំម្ទេសប្លោកជាមួយមេីមខ្ទឹម រួចចាក់ទឹកដែលដាំពុះច្របល់ចូលផ្កាស្នោ សណ្តែកបណ្តះជាការស្រេច។ ទុក១យប់អាចញុាំបានហេីយ។

ប្រភព៖ KBuzzFood

ចិន ប្តេជ្ញាយ៉ាងមុតមាំការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ខ្លួន

ការប្តេជ្ញានេះធ្វើឡើង បន្ទាប់ពីមានសេចក្តីប្រកាសដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងមន្រ្តីចិន រូប ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រឆាំងនឹងមូស្លីមអ៊ុយហ្គួ។


ឯកសារ ប្រព័ន្ធផ្កាយរណប និងភស្តុតាងពីការបង្ក្រាបរបស់ចិនទៅលើអ៊ុយហ្គួ ត្រូវបានលោក Blinken ចាត់ទុកជាការប្រល័យពូជសាសន៍ ហើយទាមទារឱ្យបញ្ចប់ទង្វើនេះ ដោយដោះលែងអ្នកទោសនៅតំបន់ Xian Jiang ទាំងអស់នោះ ពីការឃុំឃាំង។


ចិនក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកនយោបាយអ៊ឺរ៉ុបចំនួន១០នាក់ និងអង្គភាពចំនួន៤ ពីបទ ផ្សព្វផ្សាយការកុហក និងព័ត៌មានមិនពិត។ ពួកគេនឹងត្រូវហាមឃាត់មិនឱ្យចូលទៅកាន់ចិនដីគោក ហុងកុង និងម៉ាកាវ ខណៈដែលក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធរបស់ពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មជាមួយចិន។ 

ប៉ុន្តែលោក David Sassoli ប្រធានសភាអ៊ឺរ៉ុប បាននិយាយថា ការដាក់ទណ្ឌកម្មរបស់ចិនទៅលើ អនុគណៈកម្មាធិការសិទ្ធិមនុស្ស និងស្ថាប័នសហភាពអឺរ៉ុប មិនអាចទទួលយកបានទេ ហើយនឹងរឹតតែមានផលវិបាក ព្រោះវាមិនបានផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់សហគមន៍អ៊ឺរ៉ុប ក្នុងការការពារសិទ្ធិមនុស្ស នោះទេ។

ប្រភព៖ CNN

នំ Midas SNACK

Midas Snack
នំប៉័ងសាំងវិចកៀបប៊័រ (ក្រែម) 15pcs/box


ចាប់អារម្មណ៍អាចបញ្ជាទិញឥឡូវនេះ
សួរនាំបាន សូមអរគុណ

មកដឹងពីកម្មវិធីដែលអាចបង្ហាញ និង Block លេខទូរស័ព្ទសង្ស័យថាជា (Spam)!!!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) កាត់ប្រាក់ពីទូរស័ព្ទជនរងគ្រោះ។ 



ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។


កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS...

ប្រភព៖ @moi_news

ផ្សព្វផ្សាយ៖ បណ្ណាល័យ រាហ៊ូ-REAHU



ខាត់ណាទឹកភ្នែក

ខាត់ណា​ជា​បន្លែ​ពណ៌​បៃតង​ដែល​មាន​វីតាមីន​ជា​ច្រើន។ ​យើង​ធ្លាប់​ឃើញ​គេ​យក​ខាត់ណា​ទៅ​ធ្វើ​ជាមុខម្ហូប​ជា​ច្រើន​ដូចជា ឆា​ជា​មួយ​សាច់​គោ​ ឆាមី  ស្ងោ​ធ្វើ​ជា​អន្លក់​ ស្ងោ​ចាប់​ឆាយ​ .......។ថ្ងៃនេះ​យើង​និង​បង្ហាញ​មុខ​ម្ហូប​មួយ​មុខ​ទៀត​ហើយ​ ដែល​យក​ខាត់ណា​មក​ធ្វើ​ដែល​នោះ​គឺ ​ខាត់ណាទឹកភ្នែក៖



គ្រឿងផ្សំ
- សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ
- ខាត់ណា កាតលជាកង់ៗ
- ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច
- ក្រូចឆ្មា

- ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង


វិធីធ្វើ
- ដាក់​ដាំ​ទឹក​អោយ​ពុះ រួច​ដាក់​ខ្លាញ់​បន្តិច​ ( ដើម្បី​អោយ​បន្លែ​នៅ​ខៀវ​ល្អ​ ) ហើយ​ដាក់​ខាត់​ណា​ចូល​ កុំ​អោយ​ឆ្អិន​ពេក​ រួច​ស្រង់​ចេញ​មក​ដាក់​ទឹក​ត្រជាក់​ បន្ទាប់​មក​យក​រៀប​ដាក់​ក្នុង​ចាន​ដែល​ត្រូវ​ទទួល​ទាន​ អោយ​បាន​ស្អាត​
- ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​ ទុក​អោយ​ក្ដៅ​ រួច​ដាក់​សាច់​គោ​ចូល​ ចៀន​ត្រលប់​ចុះ​ត្រលប់​ឡើង​ ( តែ​មួយ​ភ្លែត​ទេ​ ) ហើយ​ស្រង់​ចេញ​ មក​ហាន់​ជា​ដុំ់​ល្មម​ បន្ទាប់​មក​យក​មក​រៀប​ក្នុង​ចាន​ដែល​ជាមួ​យខាត់​ណា 

- ច្របាច់​ទឹក​ក្រូចឆ្មា​ក្នុង​ចាន​មួយ​ផ្សេង​ទៀត​ ហើយ​ដាក់​ខ្ទឹម​ក្រហម​ ខ្ទឹមស​ ម្ទេស​ដែល​យើង​ចិញ្ច្រាំ​ចូល​គ្នា​រួច​ហើយ​នោះ​ចូល​ ( ទុក​ប្រហែល​10​នាទី​ ) ​ដើម្បី​កុំអោ​យក្រពុល​ខ្ទឹម​ រួចហើយ​ដាក់​ ស្ករស​ ម្សៅ​ស៊ុប​ អំបិល​ ប៊ីចេង​ កូរ​អោយ​រលាយ​ចូល​គ្នា​អស់​ រួចភ្លក់​មើល​អោយ​ល្មម​ តាម​ការ​ចូល​ចិត្ត​ ទើប​យក​មក​ស្រោច​ពីលើសាច់​ និង​ ខាត់ណា​ ដែល​យើង​បានរៀប​ចំទុក​នោះ​ រួច​ជា​ការ​ស្រេច​ ។


ប្រភព៖ PhnomPenhrecipe